ទិវាស្រែបង្ហាញអំពីដំណាំសណ្តែកបាយនៅខេត្តកំពត
26 - November - 2011

ជុំគីរី-កំពតៈ កាលពីពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម
កម្ពុជា ហៅកាត់ថាកាឌី បានសហការជាមួយមន្ទីរកសិកម្មខេត្ដកំពតរៀបចំធ្វើទិវាស្រែ
កសិករស្ដីអំពីបង្គុំបចេ្ចកទេស ដាំដុះដាំសណ្តែកបាយបន្ទាប់ពី ដំណាំស្រូវវស្សាក្នុងលក្ខ
ខណ្ឌដីទំនាបអាស្រ័យទឹកភ្លៀង នៅក្នុងភូមិកូនដំរី ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្ដកំពត ដោយមានកសិករនិងមន្ដ្រីកសិកម្មចូលរួមសរុបទាំងអស់ចំនួនជិត ១០០ នាក់។ ទិវាស្រែនេះមានគោលបំណងជំរុញ ការដាំដុះដំណាំចំការក្នុងប្រព័ន្ធដាំដុះដំណាំ ស្រូវទំ
នាបអាស្រ័យទឹកភ្លៀង និងជួយបង្កើនជីវភាពកសិករតាមរយៈការដាំ ដំណាំសណ្តែកបា
យបន្ទាប់ពីដំណាំស្រូវវស្សា ដោយប្រើប្រាស់បង្គុំបច្ចេកទេសកាឌី ដល់កសិករដើម្បីរួមចំណែកដល់ការ អភិវឌ្ឍន៍ក្នុងមូលដ្ឋាន។បន្ទាប់ពីកសិករបាន
ចុះពិនិត្យស្រែបង្ហាញអំពីដំណាំសណ្ដែកបាយ និងការធ្វើបទបង្ហាញអំពីលទ្ធផលពិសោធន៍ ស្រាវជ្រាវរួមមានៈ វិធីសាស្ដ្ររៀបចំដី បច្ចេកទេសដាំដុះ
ការប្រើជីតាមបច្ចេកទេស ការគ្រប់គ្រងសត្វចង្រៃ ការទុកដាក់ គ្រាប់ពូជរួចមក កសិករមានការចាប់អារម្មណ៍និងពេញចិត្ដយ៉ាងខ្លាំងទៅលើបង្គុំបច្ចេ
កទេស ជាពិសេសពូជដំណាំសណ្ដែកបាយ (ស៊ីអឹមប៊ី៣) ដែលបញ្ចេញឱ្យប្រើប្រាស់ដោយវិទ្យាស្ថានកាឌី នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសា
ទនាឆ្នាំ២០០៩ ព្រោះមានអាយុកាលខ្លី (ចាប់ពីដាំរហូតដល់ពេលប្រមូលផលលើកទី១តែ៥០ថ្ងៃ)និងទិន្នផលមធ្យម៧៧០ គក្រ/ហត ។លទ្ធផល
នៃការធ្វើវិភាគសេដ្ឋកិច្ចលើដំណាំសណ្ដែកបាយនបង្ហាញឱ្យឃើញថា ប្រាក់ចំណេញដែលទទួលបានពី ដំណាំសណ្ដែកបាយគឺ ៣,៤៨០,០០០(បី
លានបួនសែនប្រាំបីម៉ឺនរៀល) ក្នុងផ្ទៃដីមួយហិកតា។ដូច្នេះការដាំដុះសណ្ដែកបាយ ក្រោយពីប្រមូលផលដំណាំស្រូវវស្សារួចភ្លាមមិន ត្រឹមតែជួយ
បង្កើន នូវប្រាក់ចំណូលដល់កសិករប៉ុណ្ណោះទេ គឺថែមទាំងជួយ កែប្រែគុណភាពដីឲល្អថែមទៀតផង។ ក្រោយពីបានស្ដាប់នូវមតិស្វាគមន៍និងរបា
យការណ៍របស់លោក ខៀវ រឹទ្ធឹ ភ័ណ្ឌ អភិបាលស្រុកជុំគីរី និង លោក ចាន់ ចេស្ដា ប្រធានមន្ទីរកសិកម្មខេត្ដកំពតរួចមក លោកបណ្ឌិត អ៊ុក ម៉ាការា
នាយកវិទ្យាស្ថានកាឌី បានសម្ដែងនូវ  អំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការដ៏ជិតស្និទរវាងវិទ្យាស្ថានស្រាវជ្រាវ   និងអភិវឌ្ឍន៏កសិកម្ម
កម្ពុជាជាមួយនឹង មន្ទីរកសិកម្មខេត្ដ និងអាជ្ញាធរដែនដី ក្នុងការងារស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់កសិករ ស្របតាមយុទ្ធសាស្ដ្រលើកកម្ពស់ផលិតភាពកសិកម្ម និងពិពិធកម្មដំណាំរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱ
កាសនោះដែរលោកនាយកវិទ្យាស្ថានបានមានប្រសាសន៍បញ្ជាក់អំពីអត្ថប្រយោជន៍នៃការ ដាំដុះដំណាំសណ្ដែកក្រោយ ដំណាំស្រូវវស្សានេះព្រោះ
វាត្រូវការទឹកតិច ទទួលបានប្រាក់ចំណូលខ្ពស់ ជួយកែលម្អដី ចាប់យកអាសូត ផ្ដល់ជីជាតិដល់ដី និងធ្វើឲដំណាំនៅរដូវបន្ទាប់ដុះលូតលាស់ល្អ។
លោកនាយកក៏បានផ្ដល់ជាគំនិតឱ្យ ប្រជាកសិករមានទំនាក់ទំនងគ្នាល្អ ឧស្សាហ៍ព្យាយាម ចេះចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ចូលរួម
សហការ ជាមួយវិទ្យស្ថានដើម្បីទទួលយកនូវបច្ចេកទេសថ្មីៗទៅអនុវត្ដដើម្បីបង្កើនផលិតភាពកសិកម្ម ក៏ដូចជាបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់
ជីវភាពគ្រួសារ។ជាទីបញ្ចប់លោក បណ្ឌិត អ៊ុក ម៉ាការា និងគណៈអធិបតីក៍បានផ្ដល់ពូជសណ្ដែកបាយស៊ីអឹមប៊ី៣  ជូនដល់កសិករចូលរួមសម្រាប់ដាំ ដុះនៅរដូវក្រោយបន្ទាប់ពីប្រមូលស្រូវវស្សារួច និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងកសិ
កម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជានិច្ចកាលតែងតែគាំទ្រនិងជំរុញឱ្យលើកកម្ពស់ការងារស្រាវជ្រាវ ការផ្សព្វផ្សាយនិងការផ្ទេរបច្ចេកវិទ្យាជូនដល់់ ដៃកសិករសំដៅរួមចំណែកដល់ការលើកស្ទួយ ជីវភាពរស់នៅរបស់កសិករឱ្យកាន់តែប្រសើរឡើងថែមទៀត។
អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2023 by CARDI - CARDI . All rights reserved.