សិក្ខាសាលាដើម្បីចាប់ផ្តើមអនុវត្តគម្រោងស្តីពី ការអភិវឌ្ឍន៍ឧស្សាហកម្មដំណាំ ស្វាយឲ្យបានរឹងមាំនៅក្នុងប្រទេសកម្ពុជានិងអូស្ត្រាលីតាមរយៈការធ្វើឲ្យប្រសើរឡើងនូវបច្ចេកទេសផលិកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ 12 - August - 2013 នៅថ្ងែទី ០៨ ខែ សីហា ឆ្នាំ ២០១៣ នៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានប្រារព្ធសិក្ខាសាលាដើម្បីចាប់ផ្តើមអនុវត្តគម្រោងស្តីពី ការអភិវឌ្ឍន៍ឧស្សាហកម្មដំណាំស្វាយឲ្យបានរឹងមាំនៅក្នុងប្រទេសកម្ពុជានិងអូស្ត្រាលីតាមរយៈការធ្វើឲ្យប្រសើរឡើងនូវបច្ចេកទេសផលិកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថាន CARDI លោក Les Baxter នាយកកម្មវិធីដំណាំសាកវប្បនែមជ្ឈមណ្ឌល ACIAR និងលោក Mark Hickey ប្រធានគម្រោងមកពី NSW DPI។ គម្រោងនេះមានគោលបំណង ១). លើកកម្ពស់គុណភាពផ្លែស្វាយកម្ពុជាឲ្យមានស្តង់ដាកម្រិតអន្តរជាតិសម្រាប់នាំចេញ ២). កំណត់អាទិភាពនែឧបសគ្គចម្បងៗក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្វាយទៅកាន់ទីផ្សារ ៣). លើកកម្ពស់ការអនុវត្តន៍បច្ចេកទេសល្អៗក្នុងឧស្សាហកម្មដំណាំស្វាយនិងខ្សែសង្វាក់ផ្តត់ផ្គង់ និង ៤). កសាងសមត្ថភាពជំនាញរបស់អ្នកស្រាវជ្រាវនិងការផ្សព្វផ្សាយបច្ចេកទេសនៅកម្ពុជា។ គម្រោងនេះនឹងអនុវត្តក្នុងរយៈពេល៣ឆ្នាំកន្លះ ក្រោមថវិកាឧបត្ថម្ភរបស់ ACIAR នែរដ្ឋាភិបាលអូស្ត្រាលី ហើយមានការចូលរូមអនុវត្តដោយ CARDI អគ្គនាយកដ្ឋានកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ![]() ![]() |
អត្ថបទថ្មីៗ
ដំណឹងអំពីការងារ
ចំនួនភ្ញៀវចូលទស្សនា
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
|