ការចូលរួមវាយតម្លៃលើស្រឡាយស្រូវស្រាលបំផុតនៃពិសោធន៍ពហុកន្លែង
27 - May - 2013

កាលពីថ្ងៃអាទិត្យ​ទី១៩ ខែ​​ឧសភា ឆ្នាំ​២០១៣ លោកនាយក លោកស្រីនាយិការង និងលោកស្រីប្រធានការិយា​ល័យ​​រុក្ខជម្រើស​វិទ្យានៃកាឌី បានចុះដឹកនាំកសិករធ្វើការចូលរួមវាយតម្លៃស្រឡាយស្រូវស្រាលបំផុតចំនួន១៤ស្រឡាយ​នៅ​ក្នុង​ពិសោធន៍ពហុកន្លែងរដូវកាលទី៣ នៅឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តពៃ្រវែង។ ក្រោមការជួយសម្រប​សម្រួល​ពីលោក​ពិន ចាន់ណានិងលោក ហែម សេដ្ឋា មន្ត្រីក្សេត្រសាស្រ្តនៃមន្ទីរកសិកម្មខេត្ត កសិករចំនួន៣៦នាក់ (នារី១៤នាក់) មកពីភូមិ​ចំនួន០៣បានចូលរួមវាយតម្លៃ។ កសិករត្រូវបានចែកជា០២ក្រុម ដោយក្រុមទី០១មានចំនួន២២នាក់ ធ្វើការវាយតម្លៃ​លើ​ស្រឡាយ​ល្អជាងគេចំនួន០២និងអន់ជាងគេចំនួន០២ក្នុងចំណោមស្រឡាយទាំង១៤។ ក្រុមទី០២មាន​គ្នា​ចំនួន១០នាក់​ដែល​មានបទពិសោធន៍ច្រើនបានធ្វើការវាយតម្លៃលើលក្ខណៈសំខាន់បន្ថែមលើការវាយតម្លៃរបស់ក្រុមទី០១។   កសិករចំនួន១៩នាក់បានវាយតម្លៃថាស្រឡាយលេខ១៤ល្អបំផុត ហើយកសិករចំនួន០៧នាក់ក៏បានវាយតម្លៃថា​ស្រឡាយ​នេះល្អបន្ទាប់ផងដែរ ដោយសារស្រឡាយលេខ១៤នេះ មានអាយុកាល៨៧ថ្ងៃ មានដងដើម កួរនិងសណ្ធានគ្រាប់ល្អ ព្រម​ទាំង​ទិន្នផលខ្ពស់។ ស្រឡាយលេខ១២ ត្រូវបានកសិករវាយតម្លៃថាល្អបន្ទាប់ពីស្រឡាយលេខ១៤។ ស្រឡាយលេខ៩​និង​លេខ១០ ត្រូវបានកសិករវាយតម្លៃថាជាស្រឡាយដែលអន់ជាងគេ។ ការចូលរួមវាយតម្លៃដោយកសិករនេះ​នឹងធ្វើ​នៅទី​កន្លែង​ដទៃទៀត។ លទ្ធផលវាយតម្លៃទទួលបានពីឃុំស្មោងជើងនេះ នឹងយកបញ្ចូលជាមួយលទ្ធផលដែលនឹងទទួល​បាន​ពី​ទីកន្លែងផ្សេងទៀត រួមទាំងលទ្ធផលពីពិសោធន៍ពហុកន្លែងទាំង០៣រដូវ ដើម្បីធ្វើការជ្រើសរើសស្រឡាយដែលល្អយកទៅ​ជូនកសិករធ្វើការដាំដុះផ្ទាល់មុននឹងធ្វើការបញ្ចេញជាពូជជូនកសិករប្រើប្រាស់។
ដោយ អ៊ុក ម៉ាការា:
CSE/2009/005




អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2023 by CARDI - CARDI . All rights reserved.