កសិករគំរូមកពីស្រុក ថ្មបាំង ខេត្តកោះកុងមកទស្សនកិច្ចនៅវិទ្យាស្ថានកាឌី
19 - April - 2013

នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង០៨:៣០នាទី នៅវិទ្យស្ថានស្រាវជ្រាវ និង​​អភិវឌ្ឍន៍​កសិកម្ម​​កម្ពុជា លោក​បណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថាន​​បាន​​ទទួល​​ស្វាគមន៍​​កសិករ​​គំរូ មក​ពី​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដែល​ដឹក​នាំ​ដោយ​លោក សួន ណន ប្រធាន​ការិយា​ល័យ​​ផ្សព្វផ្សាយ​​កសិកម្ម​នៃ​​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង ដែលមានអ្នកចូល​រួមចំនួន ០៨នាក់ (ស្ត្រី ០៤នាក់)។ បន្ទាប់មកលោក ស៊ាង ឡៃហេង និងលោក ភិន ផល បាននាំនិង​ពន្យល់​ប្រាប់​កសិករ​ពីរបៀប​ទុកដាក់​សំណាក​ពូជស្រូវ​នៅធនាគារពន្ធុ ការអភិរក្ស​ក្នុង Gene Bank ការពិសោធន៍​ពូជ ការជ្រើស​រើស​និងការបង្កាត់​ពូជស្រូវ ពូជចេក ការពង្រីក​ពូជស្វាយកែវរាជ​និង​កែវទេព ការបង្កាត់​ពូជ​ស្រូវ​និង​ការងារ​ពិសោធន៍​ជ្រើសរើស​ពូជដំណាំ​និង​ផលិតកម្ម​គ្រាប់​ពូជ​ស្រូវ។ កសិករ​គំរូ​ទាំង​នោះ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បច្ចេកទេស​កសិកម្ម​របស់​វិទ្យាស្ថាន និង​យក​បច្ចេកទេស​ទាំងនេះ​ទៅ​អនុវត្ត​នៅ​មូលដ្ឋាន​របស់ខ្លួន។
អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2023 by CARDI - CARDI . All rights reserved.